ការបដិសេធ

យើងខ្ញុំមិនធានានូវភាពត្រឹមត្រូវ ភាពសមស្រប ភាពគ្រប់គ្រាន់ ភាពអាចរកបាន ភាពជឿជាក់ ឬភាពពេញលេញនូវសម្ភារៈ​ ទិន្នន័យ និង/ឬព័ត៌មានណាមួយ (រួមគ្នា តទៅនេះហៅថា "ខ្លឹមសារ") ដែលបង្ហាញនៅលើគេហទំព័រនេះ ហើយមិនទទួលខុសត្រូវចំពោះអ្នក ឬនរណាម្នាក់ផ្សេងទៀតឡើយចំពោះការសម្រេចចិត្តណាមួយដែលអ្នកធ្វើឡើង ដោយផ្អែកលើខ្លឹមសារណាមួយនៃគេហទំព័រនេះ ឬចំពោះការខាតបង់ ការខូចខាត ចំណាយ ឬបន្ទុកផ្សេងៗដោយផ្ទាល់ ដោយប្រយោល ដោយចៃដន្យ ជាពិសេស ជាផលវិបាក ដោយការដាក់ទណ្ឌកម្ម ឬផ្សេងណាមួយឡើយ។

អ្នកមិនត្រូវពឹងផ្អែកលើខ្លឹមសារណាមួយដើម្បីធ្វើការសម្រេចចិត្ត ការវិនិយោគ អាជីវកម្ម ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ឬពាណិជ្ជកម្មជាក់លាក់ណាមួយទេ លុះត្រាតែអ្នកបញ្ជាក់ ឬផ្ទៀងផ្ទាត់ខ្លឹមសារដោយឯករាជ្យ មុនពេលពឹងផ្អែកលើព័ត៌មានបែបនេះ។

អ្នកដឹងថាខ្លឹមសារទាំងអស់នៅលើគេហទំព័រនេះគឺអាចផ្លាស់ប្តូរបានគ្រប់ពេលដោយគ្មានការជូនដំណឹងជាមុន ហើយថាយើងខ្ញុំ ឬភ្នាក់ងាររបស់យើងខ្ញុំ អ្នកផ្តល់សេវាភាគីទីបី ឬអ្នកផ្តល់អាជ្ញាប័ណ្ណត្រូវមានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាព ឬកែតម្រូវខ្លឹមសារណាមួយនៅលើគេហទំព័រនេះ។

ក្នុងវិសាលភាពអតិបរមាដែលអនុញ្ញាតដោយច្បាប់ជាធរមាន ធនាគារ អូរៀនថល នឹងមិនទទួលខុសត្រូវចំពោះអ្នក និង/ឬបុគ្គលផ្សេងទៀតនៅក្នុងកិច្ចសន្យា ការបំពាន ឬចំពោះរាល់ការខាតបង់ ការខូចខាត ការពិន័យ ចំណាយផ្សេង​ៗ​ដែលកើតឡើងចំពោះ ឬទទួលរងដោយអ្នក និង/ឬបុគ្គលណាម្នាក់ដែលជាផលវិបាកមកពី ឬទាក់ទងនឹងខ្លឹមសារនៃគេហទំព័រនេះ ការប្រើប្រាស់របស់អ្នក ឬការចូលប្រើប្រាស់គេហទំព័រនេះរបស់អ្នក។